Tuesday, March 3, 2009

កងទ័ពនៅប្រសាទព្រះវិហារកំពុងប្រឈមមុខនិងកង្វះទឹកធ្ងន់ធ្ងរ

.បញ្ហាកង្វះទឹកបានក្លាយជាចំណោទសំរាប់ទាហានឈរជើងនៅប្រសាទព្រះវីហារនៅរដូវក្តៅនេះ។
កងយោពលខេមរភូមិន្ទឈរជើងជួរមុខតំបន់ប្រសាទព្រះវីហារបានត្អូញតែ្អរគ្រប់ៗគ្នាថាបញ្ហាកង្វះ
ទឹកបានវាយលុកទៅលើទាហានដែលកំពុងឈរជើងនៅខែ្សត្រៀមជួរមុខទាំងអស់នៅប្រសាទព្រះវិហារ
ព្រោះទឹកជ្រោះប្រឡាយថ្លុកតូចៗរីងហួតអស់ហើយ។នាយទាហាន​មួយរូបបានប្រាប់កម្ពុជាថ្មីថាជ្រលង
ជ្រោះតូចហូរពីទំនប់ប្រាំមករាបានរីងទៅហើយនៅសល់ថ្លុកតូចៗខ្លះបន្សល់ទឹកនៅតិចតួចតែមានក្លិន
ស្អុយមិនអាចប្រើប្រាស់បាន។នាយទាហានរូបនោះបានបងើ្ហបទៀតថាទាហានខ្លះមិនដែលស្គាល់ជាតិ
មុជទឹកកន្លះខែមកហើយ។

No comments: