Thursday, March 5, 2009

សមេ្ដចតេជោហ៊ុនសែនសុំទោសប្រជាពលរដ្ឋពីការយឺតយ៉ាវរឿងបិទល្បែងសីសង

សមេ្ដចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុចជាបាន
ថ្លែងសុំទោសប្រជាពលរដ្ឋជាសាធារណះមួយ
កាល
ពីល្ងាចថ្ងៃទី៥ខែមីនាពាក់ព័ន្ធនឹងការយឹតយ៉ាវក្នុងការបិទបន
ល្បែងសីសងភ្នាល់បាល់
ដែលបង្កអោយមាន
ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅបញ្ហាសីលធម៏សង្គម។
សមេ្តចតេជោហ៊ុនសែនបានធើ្វការសុំ​ទោសនេះនៅក្នុងឪកាសបិទសន្និបាតបូកសរុបការងារក្រសួងមហា
ផ្ទៃឆ្នាំ២០០៨និងលើកទិសដៅឆ្នាំ២០០៩នៅក្រសួងមហាផ្ទៃ។
សមេ្ដចតេជោបានមានប្រសាសន៏ថា​​ក្នុង
រយះពេលតែបីថ្ងៃប៉ុណោ្ណះយើងបានបញ្ចប់ជាស្ថាពរនូវបន
ល្បែងដែលចរិតជាការចាក់ភ្នាល់បាល់ និងស្លុតម៉
ាសីន

Tuesday, March 3, 2009

កងទ័ពនៅប្រសាទព្រះវិហារកំពុងប្រឈមមុខនិងកង្វះទឹកធ្ងន់ធ្ងរ

.បញ្ហាកង្វះទឹកបានក្លាយជាចំណោទសំរាប់ទាហានឈរជើងនៅប្រសាទព្រះវីហារនៅរដូវក្តៅនេះ។
កងយោពលខេមរភូមិន្ទឈរជើងជួរមុខតំបន់ប្រសាទព្រះវីហារបានត្អូញតែ្អរគ្រប់ៗគ្នាថាបញ្ហាកង្វះ
ទឹកបានវាយលុកទៅលើទាហានដែលកំពុងឈរជើងនៅខែ្សត្រៀមជួរមុខទាំងអស់នៅប្រសាទព្រះវិហារ
ព្រោះទឹកជ្រោះប្រឡាយថ្លុកតូចៗរីងហួតអស់ហើយ។នាយទាហាន​មួយរូបបានប្រាប់កម្ពុជាថ្មីថាជ្រលង
ជ្រោះតូចហូរពីទំនប់ប្រាំមករាបានរីងទៅហើយនៅសល់ថ្លុកតូចៗខ្លះបន្សល់ទឹកនៅតិចតួចតែមានក្លិន
ស្អុយមិនអាចប្រើប្រាស់បាន។នាយទាហានរូបនោះបានបងើ្ហបទៀតថាទាហានខ្លះមិនដែលស្គាល់ជាតិ
មុជទឹកកន្លះខែមកហើយ។