Thursday, November 19, 2009

សីលធម៌ី​

សីលធម៌ី​ (បានដឹងដែរថាជាសីលទស្សនវិជ្ជា)​គឺជា​មែកធាងនៃទស្សនវិជ្ជាណាមួយដែលសែ្វងរកសួរអំពីចរិយានិង​សីលធម៌

តើអ្វីជាមូលដ្ឋាននៃចំណេះដឹង នៃ​ ប្រាណវិជ្ជា និង​ ការដឹងពីធម្មជាតិ​នៃចរិយានិងសីលធម៌ គឺជាការសិក្សាពីចរិយាមាយាទ តើគួរកំនត់រឺក៍វាយតំលៃពីសីលធម៌យ៉ាងដូចមេ្ដច ហើយជាបទដ្ឋាននៃសីលធម៌ តើលទ្ធផលនៃចរិយាមាយាទគឺអាចសំរេចបាននៅក្នុងស្ថានភាពមិនទូទៅ (អនុវត្តសីលធម៌)​។ក្នុងការរស់នៅរបស់មនុស្សយើងប្រចាំថ្ងៃ សីលធម៍មានសារះសំខាន់ណាស់។ មនុស្សយើងម្នាក់ៗមិន
អាចខ្វះបានឡើយ។ មុននិងធ្វើការអត្ថាធិប្បាយអំពីសីលធម៍ យើងគួរគប្បីយល់នូវពាក្យថាសីលធម៍
ជាមុនសិន។ សីលធម៍ គឺជាអំពើល្អស្តែងអោយឃើញតាមរយះ កាយ វាចា និង ចិត្ត។
ជាការពិតណាស់នៅក្នុងសង្គមមនុស្សយើងរស់នៅ មនុស្សដែលលុះដោយសីលធម៍ រមែង
ទទួលបាននូវសេចក្តីថ្លៃថ្នូរមកដល់ខ្លួល។ ទោះបីជាយើងស្ថិតក្នុងកាលះទេសះណាក៏ដោយ សីលធម៍
គឺជួយអោយមនុស្សមានសេរីភាព មានការងារធ្វើ មានអ្នកដទៃគោរពស្រលាញ់ពេញចិត្ត ។ កត្តាទាំង
នោះហើយដែលញំាងអោយមនុស្សយើងមានកេរ្តិ៍ឈ្មោះ មានសេចក្តីសុខក្សេមក្សាន្ត។
នៅក្នុងសង្គមគ្រួសារបើសមាជិកគ្រួសារម្នាក់ៗប្រកបដោយសីលធម៍ល្អ នោះគ្រួសារច្បាស់
ជាទទួលបាននូវការយោកយល់អធ្យាស្រ័យល្អ មិនមានការមើលបំនាំគ្នា គ្មានអំពើហិង្សា មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផ្សេងៗ ជាពិសេសគឺរស់នៅភាពថ្លៃថ្នូររុងរឿង និងសុភមង្គល។
ម៉្យាងវិញទៀតត្រូវបានអ្នកជិតខាងស្រលាញ់រាប់អានចូលចិត្ត និងអាចពឹងពាក់ពំនាក់អាស្រ័យគ្នាយ៉ាង
មានភាពកក់ក្តៅជាទីបំផុត។
បើយើងងាកមកមើលនៅក្នុងសង្គមមនុស្សវិញ ប្រជាពលរដ្ឋម្នាក់ៗរស់នៅប្រកបដោយសីល
ធម៍ និងមានមេត្តាករុណា រស់នៅមិនបៀតបៀនគ្នា រួមសហការគ្នា ធ្វើការជាក្រុម ជាពួក ចូលរួមធ្វើពលកម្មសង្គម មានចិត្តស្រលាញ់លើកស្ទួយសង្គមជាតិ នោះប្រទេសជាតិច្បាស់ជារីកចំរើន
រុងរឿងជាកើជាមិនខាន។ ដូច្នេះសូមអោយប្រជាពលរដ្ឋយកនូវសីលធម៍ល្អមកដាក់ក្នុងខ្លួន ដើម្បីក្លាយ
ខ្លួនជាបុគ្គលដ៏ប្រពៃគ្រប់ៗរូប៕

Tuesday, November 17, 2009

សីលធម៌​

សីលធម៌ី​ (បានដឹងដែរថាជាសីលទស្សនវិជ្ជា)​គឺជា​មែកធាងនៃទស្សនវិជ្ជាណាមួយដែលសែ្វងរកសួរអំពីចរិយានិង​សីលធម៌

តើអ្វីជាមូលដ្ឋាននៃចំណេះដឹង នៃ​ ប្រាណវិជ្ជា និង​ ការដឹងពីធម្មជាតិ​នៃចរិយានិងសីលធម៌ គឺជាការសិក្សាពីចរិយាមាយាទ តើគួរកំនត់រឺក៍វាយតំលៃពីសីលធម៌យ៉ាងដូចមេ្ដច ហើយជាបទដ្ឋាននៃសីលធម៌ តើលទ្ធផលនៃចរិយាមាយាទគឺអាចសំរេចបាននៅក្នុងស្ថានភាពមិនទូទៅ (អនុវត្តសីលធម៌)​

Thursday, March 5, 2009

សមេ្ដចតេជោហ៊ុនសែនសុំទោសប្រជាពលរដ្ឋពីការយឺតយ៉ាវរឿងបិទល្បែងសីសង

សមេ្ដចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុចជាបាន
ថ្លែងសុំទោសប្រជាពលរដ្ឋជាសាធារណះមួយ
កាល
ពីល្ងាចថ្ងៃទី៥ខែមីនាពាក់ព័ន្ធនឹងការយឹតយ៉ាវក្នុងការបិទបន
ល្បែងសីសងភ្នាល់បាល់
ដែលបង្កអោយមាន
ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅបញ្ហាសីលធម៏សង្គម។
សមេ្តចតេជោហ៊ុនសែនបានធើ្វការសុំ​ទោសនេះនៅក្នុងឪកាសបិទសន្និបាតបូកសរុបការងារក្រសួងមហា
ផ្ទៃឆ្នាំ២០០៨និងលើកទិសដៅឆ្នាំ២០០៩នៅក្រសួងមហាផ្ទៃ។
សមេ្ដចតេជោបានមានប្រសាសន៏ថា​​ក្នុង
រយះពេលតែបីថ្ងៃប៉ុណោ្ណះយើងបានបញ្ចប់ជាស្ថាពរនូវបន
ល្បែងដែលចរិតជាការចាក់ភ្នាល់បាល់ និងស្លុតម៉
ាសីន

Tuesday, March 3, 2009

កងទ័ពនៅប្រសាទព្រះវិហារកំពុងប្រឈមមុខនិងកង្វះទឹកធ្ងន់ធ្ងរ

.បញ្ហាកង្វះទឹកបានក្លាយជាចំណោទសំរាប់ទាហានឈរជើងនៅប្រសាទព្រះវីហារនៅរដូវក្តៅនេះ។
កងយោពលខេមរភូមិន្ទឈរជើងជួរមុខតំបន់ប្រសាទព្រះវីហារបានត្អូញតែ្អរគ្រប់ៗគ្នាថាបញ្ហាកង្វះ
ទឹកបានវាយលុកទៅលើទាហានដែលកំពុងឈរជើងនៅខែ្សត្រៀមជួរមុខទាំងអស់នៅប្រសាទព្រះវិហារ
ព្រោះទឹកជ្រោះប្រឡាយថ្លុកតូចៗរីងហួតអស់ហើយ។នាយទាហាន​មួយរូបបានប្រាប់កម្ពុជាថ្មីថាជ្រលង
ជ្រោះតូចហូរពីទំនប់ប្រាំមករាបានរីងទៅហើយនៅសល់ថ្លុកតូចៗខ្លះបន្សល់ទឹកនៅតិចតួចតែមានក្លិន
ស្អុយមិនអាចប្រើប្រាស់បាន។នាយទាហានរូបនោះបានបងើ្ហបទៀតថាទាហានខ្លះមិនដែលស្គាល់ជាតិ
មុជទឹកកន្លះខែមកហើយ។

Monday, February 2, 2009

ពត៍មានក្រៅប្រទេស

និងថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមបានស្វាគមន៍និងសម្ដែងសុទិដ្ឋិនិយម
ចំពោះលោកប្រធានាធិបតីអាមេរិកថ្មី លោក Barack Obama
ដែលបានលើកឡើងក្នុងសុន្ទរកថារបស់លោកក្នុងពិធីស្បថឡើងកាន់
តំណែង អំពីការមិនរើសអើង មិនប្រកាន់ពូជសាសន៍និងការបំបាត់
សង្រ្គាមទាំងឡាយ រវាងប្រទេសអ្នកកាន់សាសនាអ៊ិស្លាមផងនោះ។

Friday, January 30, 2009

វិទ្យាស្ថានបើកទូលាយ



កាលពីថ្ងៃសុក្រពួកយើងបានទៅកាន់វិទ្យាស្ថានបើកទូលាយហើយយើងបានចជួបជាមួយលោក ​​​ Javier Sola ដែលជានាយក
នៅទីនោះហើយគាត់បានបន្ថែមទៀតថា វិទ្យាស្ថានរបស់គាត់បានដំណើរការរយះពេលបីឆ្នាំមកហើយ។
គាត់បាននិយាយថា វិទ្យាស្ថានរបស់គាត់គឺប្រើកុំព្យូទ័រជាភាសាខ្មែរហើយកំពុងបង្រៀនសព្វថ្ងៃនេះ
ហើយពួកយើងបានជួបជាមួយស្រ្តីម្នាក់ដែលជាបុគ្គលិកនៅក្នុងវិទ្យាស្ថាននេះហើយបានបង្ហាញពីវិបផត
ថលគឺជាកម្មវិធីមួយដែលចង់អភិវឌ្ឍន៍ស្រ្តីគឺមានន័យថាចង់អោយស្រ្តីដើរទៅផ្លូវមួយដែលមានភាពត្រចះ
ត្រចង់ហើយចេះជួយខ្លួនឯងហើយកម្មវិធីនេះបងើ្កតនៅឆាំ្ន2006ហើយគោលដៅចង់អោយស្រ្តីចេះ
អភិវឌ្ឍន៍សិទ្ធិខ្លួនឯងផ្ទាល់ហើយកម្មវិធីនេះមានឈ្មោះថាលីនុចដែលបកប្រែជាភាសាខ្មែរហើយ
ប្រហែលប្រាំឆ្នាំទៅមុខទៀតអង្គការនេះនិងពង្រីកសាខារបស់ខ្លួនទូទាំងពិភពលោក។


v cc v b

Wednesday, January 21, 2009